ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាតម្រង់ទិសរៀបចំលទ្ធផលគន្លឹះក្នុងឆ្នាំ, ផែនការសកម្មភាពលម្អិត និងផែនការថវិកា សម្រាប់រៀបចំកិច្ចព្រមព្រៀងសមិទ្ធកម្មឆ្នាំ២០២៧
អ្នកនិពន្ធ: មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តតាកែវ
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៤ ខែសីហា ឆ្នាំ ២០២៦

ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំ មមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោក ចាន់ រស្មី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងសហការី បានចូលរួមសិក្ខាសាលាតម្រង់ទិសរៀបចំលទ្ធផលគន្លឹះក្នុងឆ្នាំ, ផែនការសកម្មភាពលម្អិត និងផែនការថវិកា សម្រាប់រៀបចំកិច្ចព្រមព្រៀងសមិទ្ធកម្មឆ្នាំ២០២៧ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ យុទ្ធី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(អ.គ.ហ) ស្ថិតនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ។

ព័ត៌មានទាក់ទង